2024-06-01
គិត បុប្ផា
2024-06-01
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Guangxi Beibu Gulf Investment Group នៃខេត្តក្វាងស៊ី ប្រទេសចិន ស្វែងរកឱកាសវិនិយោគលើការបង្កើតសួនឧស្សាហកម្មនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញការវិនិយោគក្នុងវិស័យមានសក្តានុពល។ នេះជាការលើកឡើងរបស់គណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group។
បន្ថែមពីការជំរុញកំណើនសេដ្ឋកិច្ច ការគ្រោងការបណ្តាក់ទុនវិនិយោគនៅកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន កាន់តែប្រសើរឡើងផងដែរ។ នាឱកាសពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិន ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីឱកាសវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត និងអនុគ្រោះរបស់រដ្ឋាភិបាលកម្ពុជា ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។
បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ បានអរគុណចំពោះគណៈប្រតិភូក្រុមហ៊ុនចិន ដែលជ្រើសយកកម្ពុជាជាទិសដៅបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញកិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី