2024-05-21
ទូច សូរិយា
2024-05-21
ទូច សូរិយា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ផលប្រយោជន៍ទី២ នៃគម្រោងព្រែកជីកហ្វូណនតេជោ នឹងទទួលបានប្រព័ន្ធស្រោចស្រពនាទិសនិរតីរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ នឹងជួយដល់បណ្តាប្រទេសតាមអាងទន្លេមេគង្គទទួលបាននូវភាពបៃតង។
«ការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលបង្កើតបាននូវប្រព័ន្ធស្រោចស្រពនៅភាគនិរតីនេះ នឹងជួយឱ្យប្រជាពលរដ្ឋអាចបង្កើតបាននូវមុខរបរពីការធ្វើស្រែម្ដង ទៅជាការធ្វើស្រែចម្ការបានដល់ទៅ២ដង ក្នុងនោះដំណាំដាំដុះ អាចមានខួបប្រាំងខួបវស្សានៅតាមបណ្ដោយព្រែក និងប្រព័ន្ធប្រឡាយដែលអាចមានចេញពីព្រែកនេះ»។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងបែបនេះ នៅក្នុងការថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងការថ្លែងពាក់ព័ន្ធព្រែកជីកហ្វូណនតេជោនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈព្រែកជីកហ្វូណននេះ នឹងធ្វើឱ្យកម្ពុជាមានប្រព័ន្ធស្រោចស្រពដល់ល្អ ពិសេសដំណាំដាំដុះ អាចនឹងមានការផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ ក្នុងនោះប្រជាពលរដ្ឋរបស់កម្ពុជា នឹងមានទឹកគ្រប់គ្រាន់ក្នុងការដាំដុះទៀតផង៕https://www.youtube.com/watch?v=pjfX_Xs3qVM
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី