2024-05-18
ទូច សូរិយា
2024-05-18
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ដឹកសិស្ស និងនិស្សិតដែលត្រូវធ្វើដំណើរទៅបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានា ក្នុងខេត្តបាត់ដំបង ជារៀងរាល់សប្ដាហ៍ដោយឥតគិតថ្លៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃនេះ មានទីតាំងដូចជា៖ នៅថ្ងៃសុក្រ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥:៣០នាទីល្ងាច ដែលចំណតរថយន្តនៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន និងថ្ងៃអាទិត្យចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦:០០នាទីល្ងាច ដែលចំណតរថយន្តនៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង។
រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំការធ្វើដំណើរតាមរថយន្តក្រុងសម្រាប់ដឹកសិស្ស និស្សិតនេះ គឺក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើងលើសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមកដោយទោចក្រយាន។ ចំពោះ សាធារណជន និងសិស្ស និស្សិត ដែលមានបំណងចង់ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលខេត្ត អាចទំនាក់ទំនងមកទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន ឬតាមរយៈលេខទូរសព្ទ៖ ០៨៨ ៦៧៨៩ ២៩៥, ០១៦ ៤១៦ ៦៦៨, ០៩៧ ៥៧៩ ៧៨៧៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី