2024-05-07
ទូច សូរិយា
2024-05-07
ទូច សូរិយា
ភ្នំពេញ៖ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសចិន មានបំណងបង្កើតវិទ្យាល័យ និងសាខានៅប្រទេសកម្ពុជា ក៏ដូចជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដែលមានសមត្ថភាព តែខ្វះលទ្ធភាពទៅបន្តការសិក្សានៅប្រទេសចិន។ នេះជាការលើកឡើងរបស់លោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងកិច្ចពិភាក្សាការងារជាមួយប្រតិភូមកពីវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនៃការបង្កើតវិទ្យាល័យ និងវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៅកម្ពុជា និងការផ្តល់អាហារូបករណ៍គាំទ្រដល់ការបន្តសិក្សារបស់និស្សិតខ្មែរនៅប្រទេសចិនកន្លងមកនេះ បានចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ពន្លឿនចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងបន្តថា ក្រសួងអប់រំ យុវជន និងកីឡា នឹងគាំទ្ររាល់គំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការក្នុងគោលដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបម្រើប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី