SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ទិវាកម្មសិទ្ធិបញ្ញាពិភពលោក» ជាវេទិកាផ្តល់ចំណេះដឹងពីកម្មសិទ្ធិបញ្ញា វឌ្ឍនភាពបច្ចេកវិទ្យា និងនវានុវត្តន៍


«ទិវាកម្មសិទ្ធិបញ្ញាពិភពលោក» ជាវេទិកាផ្តល់ចំណេះដឹងពីកម្មសិទ្ធិបញ្ញា វឌ្ឍនភាពបច្ចេកវិទ្យា និងនវានុវត្តន៍
ពាណិជ្ជកម្ម

2024-05-03

ទូច សូរិយា

ពាណិជ្ជកម្ម

2024-05-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក គឺជាវេទិកាដ៏មានសារសំខាន់សម្រាប់លើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា វឌ្ឍនភាពបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមសាធារណជន ជាពិសេស ចំពោះនវានុវត្តន៍ករ អ្នកស្រាវជ្រាវ និងសិស្សនិស្សិត។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ នេះ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ចំពោះសារសំខាន់នៃការអភិវឌ្ឍបច្ចេកវិទ្យា និងភាពចាំបាច់នៃក្របខ័ណ្ឌច្បាប់ រាជរដ្ឋាភិបាល បានមានការប្តេជ្ញាចិត្តក្នុងការជំរុញដល់ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងគោលបំណងគាំទ្រនវានុវត្តន៍។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងគំនិតច្នៃប្រឌិតប៉ុណ្ណោះទេ ថែមទាំងជំរុញផលិតកម្មឧស្សាហកម្ម ដែលបង្កើនឱ្យមានភាពប្រកួតប្រជែង និងពង្រីកការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិទៀតផង។

ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ធ្វើក្រោមមូលបទ«កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត»នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងរាជរដ្ឋាភិបាល ក្នុងការជំរុញនវានុវត្តន៍ ដើម្បីសុខុមាលភាពសង្គម និងលើកកម្ពស់ផលិតភាពនៅក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី