SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-អូស្រ្តាលី ជំរុញសហគ្រាសធុនតូច-មធ្យម កែច្នៃកសិ-ចំណីអាហារ


កម្ពុជា-អូស្រ្តាលី ជំរុញសហគ្រាសធុនតូច-មធ្យម កែច្នៃកសិ-ចំណីអាហារ
A+ A-

ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី បានចុះកិច្ចព្រមព្រៀងជាមួយគ្នាបើកដំណើរការភាពជាដៃគូថ្មីមួយ លើវិស័យកែច្នៃចំណីអាហារ។ កិច្ចព្រមព្រៀងនេះ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកកសិ-ចំណីអាហាររបស់កម្ពុជា ដើម្បីភិវឌ្ឍន៍ផលិតផលថ្មីឱ្យទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ។

បើតាមសេចក្តីប្រកាសព័ត៌មានពីការបើកដំណើរការភាពជាដៃគូថ្មី នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ផ្តោតលើកចិច្ចការងារចំនួន៣ ដែលរួមាន៖ ទី១. មូនិធីកែច្នៃចំណីអាហារ ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សារ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។

ទី២. វិស័យសេវាកម្មកែច្នៃចំណីអាហារ ដោយជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជា ការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេច្ចខ្ចប់។ ទី៣. កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ តាមរយៈការប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម អ្នកសា្រវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។

ភាពជាដៃគូដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រាសខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)នេះ ត្រូវបាន ឯកឧត្តមអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ចាស្ទីន ថ៉ាយអេត ឱ្យដឹងថា សម្រាប់អូស្ត្រាលី ប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារនេះ ដើម្បីរួមចំណែកទៅដល់ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់។

ចំពោះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានឱ្យដឹងក្នុងពិធីចុះកិច្ចព្រមទាំងនោះដែរថា មូលនិធិនេះ នឹងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងផ្ដល់ឱ្យពួកគេនូវធនធានដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យ។

គំនិតផ្ដួចផ្ដើមបើកដំណើរការភាពជាដៃគូថ្មី ដើម្បីគាំទ្រសហគ្រាសធុនតូច-មធ្យម លើវិស័យច្នៃចំណីអាហារនេះ ក៏បាននឹងសហការជាមួយនឹងបណ្ដាសកលវិទ្យាល័យនៅកម្ពុជារួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចកវិទ្យាកំពង់ស្ពឺផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី