2024-04-27
SME News
2024-04-27
SME News
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានប្រកាសអំពាវនាវដល់ជនរួមជាតិគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលព្រែកជីកនេះបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ច សង្គមជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស។ ការអំពាវនាវរបស់សម្ដេចតេជោ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា។
គម្រោង«ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលគ្រោងសាងសង់ឱ្យលេចជារូបរាងនាពេលដ៏ឆាប់ខាងមុខនេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ខណៈដែលពេលបច្ចុប្បន្ន សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តស្នាដៃ និងជំរុញការអភិវឌ្ឍគម្រោងព្រែកជីកនេះឱ្យសម្រេចបានជោគជ័យ។
សូមជម្រាបផងដែរថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ការសាងសង់គម្រោងផ្លូវទឹកថ្មី ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕https://www.youtube.com/shorts/jw66L2LtNTs
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី