2023-09-23
SME News
2023-09-23
SME News
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ និងគាំទ្រលើការវិនិយោគសម្បុកត្រចៀកកាំដល់ក្រុមហ៊ុន យ៊ានអានជូ គ្រុប ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តម្រូវឱ្យក្រុមហ៊ុនសិក្សាឱ្យបានច្បាស់លាស់ទាំងត្រូវការទីផ្សារ គុណភាពស្តង់រដា និងតម្លៃផងដែរ។
ក្នុងជំនួបជាមួយនឹងគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានលើកឡើងថា ក្រសួងនឹងជួយជ្រោយជ្រែងឱ្យលទ្ធភាព ផ្តល់ការគាំទ្រ និងពិនិត្យតាមដានវាយតម្លៃឱ្យបានត្រឹមត្រូវតាមយន្តការទីផ្សារ ដល់ក្រុមហ៊ុន យ៊ានអានជូ គ្រុប ដែលមានបំណងវិនិយោគសម្បុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។
ឯកឧត្តម ឌិត ទីណា ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីតម្រូវការទីផ្សារ ស្តង់ដា តម្លៃ និងបែបបទនានាឱ្យមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងសហការជាមួយវិស័យឯកជនផងដែរ ដើម្បីប្រមូលទិញ ផលិត និងកែច្នៃ សម្រាប់នាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ពីការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់កសិកម្មទាប ដែលនេះជាការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលមកលើវិស័យកសិកម្ម និងជាសញ្ញាល្អសម្រាប់ការវិនិយោគនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី