2024-04-22
ទូច សូរិយា
2024-04-22
ទូច សូរិយា
ភ្នំពេញ៖ អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានតម្លៃ ១៩,៦លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។
អគារមណ្ឌលផ្តល់សេវាវះកាត់នេះ ជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនេះមានទំហំ ២៥ម៉ែត្រ គុណ ៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុប ៦ ៨០០ម៉ែត្រក្រឡា និងមានកម្ពស់០៤ជាន់ ត្រូវបានសាងសង់នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ក្នុងកម្មវិធីសម្ពោធអគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានទីតាំងនៅចំកណ្តាលទីប្រជុំជនក្រុង ជាប់វិថី២ធ្នូ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នេះ ចែកចេញជា ១០ផ្នែក និងមានគ្រែសរុបចំនួន២២៦គ្រែ រួមមាន៖ ទី១. ផ្នែកពិគ្រោះជំងឺក្រៅទូទៅ, ទី២. ផ្នែកសង្រ្គោះបន្ទាន់, ទី៣. ផ្នែករូបភាពវេជ្ជសាស្រ្ត, ទី៤. ផ្នែកសល្យសាស្រ្តនិងសណ្តំ, ទី៥. ផ្នែកប្រពោធនកម្មវះកាត់, ទី៦. ផ្នែករបួសគ្រាំគ្រានិងវះកាត់ឆ្អឹងសន្លាក់, ទី៧. ផ្នែកត្រចៀកច្រមុះបំពង់កនិងវះកាត់មុខនិងឆ្អឹងថ្គាម, ទី៨. ផ្នែកវះកាត់ទ្រូងនិងពោះ, ទី៩. ផ្នែកវះកាត់ប្រព័ន្ធម៉ូត្រសាស្រ្ត និងទី១០. ផ្នែកវះកាត់ប្រព័ន្ធប្រសាទ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា អគារនេះ ត្រូវបានចាប់ផ្តើមសាងសង់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ អនុលោមតាមបច្ចេកទេសស្ថាបត្យកម្មនិងប្លង់សាងសង់តាមស្តង់ដាប្រទេសជប៉ុន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី