2024-04-14
គិត បុប្ផា
2024-04-14
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប នឹងមានកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី១២ នៅចុងខែមេសានេះ។ បើតាមការលើកឡើងរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ នឹងមានការពិភាក្សាលើការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ក្រៅពីការពង្រីកលើវិស័យទាំង៣ខាងលើ កិច្ចប្រជុំដែលនឹងធ្វើឡើងនៅទីក្រុងព្រុចសែល នឹងពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងថាមពលស្អាតផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីហ្គោរ៍ ឌីសម៉ាន់ ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស កាលពីថ្ងៃទី១០ មេសា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណដល់សហភាពអឺរ៉ុប និងដៃគូ សម្រាប់ការគាំទ្ររយៈពេលជាង៣០ឆ្នាំកន្លងមក ដោយរួមចំណែកខិតខំប្រឹងប្រែងជាមួយកម្ពុជា ស្តារប្រទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញ។
តាមរយៈការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុប ដោយមានភាពជាដៃគូយូរអង្វែង មានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួមផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី