SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងសិង្ហបុរី ជំរុញការពង្រីកពាណិជ្ជកម្មផលិតផលអាហារ តាមរយៈការពង្រឹងស្តង់ដាសុវត្ថិភាព


កម្ពុជា និងសិង្ហបុរី ជំរុញការពង្រីកពាណិជ្ជកម្មផលិតផលអាហារ តាមរយៈការពង្រឹងស្តង់ដាសុវត្ថិភាព
A+ A-

ភ្នំពេញ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជា និងសិង្ហបុរី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើស្តង់ដាសុវត្ថិភាពម្ហូបអាហារ និងអនុលោមភាព ដើម្បីពង្រីកទីផ្សារផលិតផលម្ហូបអាហារកម្ពុជា និងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហារឱ្យកាន់តែមានភាពប្រកួតប្រជែង។

កិច្ចសហប្រតិបត្តិការនេះត្រូវបានជំរុញបន្ថែមក្នុងសិក្ខាសាលាស្តីពី «លក្ខខណ្ឌតម្រូវសម្រាប់ការនាំចូលផលិតផលម្ហូបអាហារ និងស្តង់ដាសុវត្ថិភាពម្ហូបអាហារសិង្ហបុរី» ដែលរៀបចំដោយស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី (SFA)។

ថ្លែងក្នុងសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកគំនិតផ្តួចផ្តើមនេះថា ជាជំហានជាក់ស្តែងមួយក្នុងការអនុវត្ត “អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀងរវាងកម្ពុជា និងសិង្ហបុរី” ដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "គោលដៅរបស់យើងមិនត្រឹមតែបង្កើនការផលិត និងនាំចេញផលិតផលកសិកម្មឆៅប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវឈានទៅរកការផលិតផលិតផលម្ហូបអាហារដែលមានតម្លៃបន្ថែមខ្ពស់ តាមរយៈការកែលម្អបច្ចេកវិទ្យាកែច្នៃ ការអនុវត្តផលិតកម្មទំនើប ការធានាគុណភាព ការវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព ការរក្សាទុកឱ្យបានសមស្រប និងការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារដែលមានការទទួលស្គាល់ជាអន្តរជាតិ។"

ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដា មាត្រាសាស្ត្រ មន្ទីរពិសោធន៍ដែលមានការវាយតម្លៃទទួលស្គាល់ និងប្រព័ន្ធវិញ្ញាបនបត្រកម្ម ព្រមទាំងការជួយឱ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានសេវាធ្វើតេស្តផលិតផលក្នុងតម្លៃសមរម្យ ការផ្តល់ជំនួយបច្ចេកទេស និងបច្ចេកវិទ្យាកែច្នៃម្ហូបអាហារទំនើប។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ SFA សិង្ហបុរីនាំចូលស្បៀងអាហារជាង ៩០% នៃតម្រូវការរបស់ខ្លួន ពីប្រមាណ១៨០ប្រទេស នៅទូទាំងពិភពលោក ហើយការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ស្បៀងអាហារ គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រសន្តិសុខស្បៀងរបស់សិង្ហបុរី។

ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសផលិត និង​នាំចេញផលិតផលកសិកម្មដ៏សំខាន់ ខណៈដែលសិង្ហបុរីកំពុងធ្វើពិពិធកម្មប្រភពនាំចូលស្បៀងអាហារ។ ភាពបំពេញបន្ថែមគ្នានេះបង្កើតឱកាសសម្រាប់ពង្រឹងភាពធន់នៃការផ្គត់ផ្គង់ស្បៀងអាហាររបស់សិង្ហបុរី និងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហាររបស់កម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា៖ "កិច្ចសហការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនឹងជួយពង្រឹងភាពធន់នៃការផ្គត់ផ្គង់ស្បៀងអាហាររបស់សិង្ហបុរី ទន្ទឹមនឹងនោះ បង្កើតឱកាសថ្មីៗសម្រាប់អ្នកផលិត និងអ្នកនាំចេញ ព្រមទាំងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហាររបស់កម្ពុជា។"

សិក្ខាសាលាផ្តោតលើគោលការណ៍ណែនាំជាក់ស្តែងអំពីបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហាររបស់សិង្ហបុរី ការធ្វើតេស្ត ការដាក់ស្លាកសញ្ញា ការតាមដានប្រភពផលិតផល និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចូលផលិតផលអាហារ និងផ្តល់ជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍រវាងធុរកិច្ចកម្ពុជា និងស្ថាប័ននិយ័តកម្មសិង្ហបុរី។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី