SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតរបស់កម្ពុជា


ក្រសួងឧស្សាហកម្ម ជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកស្អាតជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគ និងនាំយកបច្ចេកវិទ្យាមកកម្ពុជា ជាពិសេសដើម្បីគាំទ្រប្រតិបត្តិករទឹកស្អាតឯកជន និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ថ្មីៗបន្ថែមទៀត។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “យើងស្វាគមន៍ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនជប៉ុន។ យើងត្រូវការដំណោះស្រាយជាក់ស្តែង ដែលអាចធានាបានទាំងនិរន្តរភាពអាជីវកម្ម និងតម្រូវការរបស់សហគមន៍ ដើម្បីពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងថ្លៃសមរម្យ។”

ឯកឧត្តមក៏បានលើកឡើងពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ និងបានផ្តល់បច្ចុប្បន្នភាពអំពីដំណើរការបង្កើតនិយ័តករទឹកស្អាត ដើម្បីពង្រឹងអភិបាលកិច្ច និងគាំទ្រការអភិវឌ្ឍវិស័យនេះ។

លោក Keisuke TACHI បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងគីតាឃ៊្យូស៊ូ និងកម្ពុជា បានឈានដល់ឆ្នាំទី២៥ឆ្នាំ ហើយទីក្រុងគីតាឃ៊្យូស៊ូ នឹងបន្តជំរុញក្រុមហ៊ុនជប៉ុនឱ្យស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា។

លោកបានលើកឡើងថា៖ “យើងនឹងនាំយកអាទិភាពរបស់ក្រសួងក្នុងវិស័យទឹកស្អាត ទៅពិភាក្សាជាមួយក្រុមហ៊ុននៅទីក្រុងគីតាឃ៊្យូស៊ូ និងស្វែងរកឱកាសបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគ ទាំងក្នុងវិស័យទឹកស្អាត និងទឹកកខ្វក់។”

គណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ កំពុងបំពេញបេសកកម្មនៅកម្ពុជា ហើយនឹងចូលរួមសិក្ខាសាលាស្តីពី «ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន» លើកទី១៩ ដែលគ្រោងរៀបចំនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី