2026-06-05
ទូច សូរិយា
2026-06-05
ទូច សូរិយា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ ចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយកសិដ្ឋានគិរីទេស ក្នុងទំហំប្រមាណ ១៥មុឺនដុល្លារ ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពចំនួន ៤មុខ ក្នុងបរិមាណ ៦តោន/សប្តាហ៍ ឬ ៣០០០តោន/ឆ្នាំ ក្នុងតម្លៃចន្លោះពី១៦០០៛-៣០០០៛/គីឡូក្រាម។
បើតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ កិច្ចសន្យាទំហំប្រមាណ ១៥មុឺនដុល្លារនេះ គឺជាកិច្ចសន្យាទី៤ហើយ ដែលសហគមន៍កសិកម្មទំនើបនៅស្រុកត្រាំកក់ ខេត្តតាកែវ បានតភ្ជាប់ទីផ្សារទុកជាមុន ធ្វើឱ្យកសិករអ្នកដាំបន្លែជាសមាជិកនៃសហគមន៍អាចការពារខ្លួនបានទាំងស្រុងពីហានិភ័យនៃការប្រែប្រួលថ្លៃនៅលើទីផ្សារបន្លែ៕