SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ «Lux-Development S.A.» នឹងបង្កើតនៅរាជធានីភ្នំពេញនាពេលខាងមុខ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងភាគីទាំងពីរ 


ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ «Lux-Development S.A.» នឹងបង្កើតនៅរាជធានីភ្នំពេញនាពេលខាងមុខ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងភាគីទាំងពីរ 
សង្គមជាតិ-សេដ្ឋកិច្ច

2026-06-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-06-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ «Lux-Development S.A.» នឹងបង្កើតការិយាល័យ នៅរាជធានីភ្នំពេញនាពេលខាងមុខ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីចំណងមិត្តភាពដ៏កក់ក្តៅរវាងកម្ពុជា និងលុចសំបួ និងបានអរគុណចំពោះរាជរដ្ឋាភិបាលនៃប្រទេសលុចសំបួ ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូទៅរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន។ 

ជាមួយគ្នានេះ លោក Thomas LAMMAR ភារៈធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លុចសំបួចំពោះអាទិភាព អភិវឌ្ឍន៍ជាតិរបស់កម្ពុជាស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងវិស័យការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការដោះមីនមនុស្សធម៌។ លោក Thomas LAMMAR ក៏បានណែនាំបេក្ខភាព នាយិកាគ្រប់គ្រងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍របស់លុចសំបួប្រចាំកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម មាស គឹមហេង ក៏បានលើកឡើងអំពីបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី