2026-05-30
ទូច សូរិយា
2026-05-30
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលនៃគោលដៅទេសចរណ៍របស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមនៃកម្ពុជានៅលើឆាកអន្តរជាតិ។
ក្នុងពិធីចុះ MoU នៅថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានជំនឿថា ការចុះហត្ថលេខានេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើនមកទស្សនាកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ កិច្ចសហការរវាង CTB និង AirAsia Cambodia នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការបន្តពង្រឹងកិត្តិនាមព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម ប្រកបដោយភាពទាក់ទាញ ការប្រកួតប្រជែងខ្ពស់ និងឈានមុខនៅក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលី និងឥណ្ឌា គឺជាទីផ្សារទេសចរណ៍យុទ្ធសាស្ត្រដ៏មានសក្តានុពល និងមានកំណើនគួរឱ្យកត់សម្គាល់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ភ្ញៀវទេសចរមកពីប្រទេសទាំងពីរនេះ កំពុងមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើបទពិសោធវប្បធម៌ដ៏សម្បូរបែប គោលដៅទេសចរណ៍បេតិកភណ្ឌ ទេសចរណ៍សុខុមាលភាព (Wellness Tourism) និងម្ហូបអាហារដ៏សម្បូរបែប ដែលកម្ពុជាមានសក្តានុពល និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតាមសេចក្តីត្រូវការ និងការផ្តល់ជូនភ្ញៀវទេសចរ នូវបទពិសោធដ៏វិសេសវិសាល និងមិនអាចបំភ្លេចបាន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី