SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ចិន កំពុងចង់វិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ Smart Traffic នៅរាជធានីភ្នំពេញ 


ចិន កំពុងចង់វិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ Smart Traffic នៅរាជធានីភ្នំពេញ 
A+ A-

ភ្នំពេញ៖ លោកស្រី លី ហួយឈាន (Li Hui Qian) ដែលបានដឹកនាំប្រតិភូវិនិយោគិនចិន បានបង្ហាញបំណងលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ និងគម្រោងបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិធីស៊ី ជីនពីង។

ក្នុងជំនួបក្នុងកិច្ចពិភាក្សា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា គម្រោង Smart Traffic នេះ ជាគម្រោងល្អ ព្រោះអាចកាត់បន្ថយការកកស្ទះចរាចរ, កាត់បន្ថយពេលវេលា, កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយផ្សែងពុលដែលបណ្តាលមកពីការកកស្ទះ។ 

ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានស្នើសុំឱ្យប្រតិភូវិនិយោគិនចិន ធ្វើការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ពិសេសក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ បានពន្យល់ពីតួនាទីនិងសមត្ថកិច្ចរបស់គណៈកម្មាធិការវិនិយោគកម្ពុជា និងបានលើកទឹកចិត្តឱ្យលោកស្រី លី ហួយឈាន គិតគូរបណ្តាក់ទុនវិនិយោគក្នុងវិស័យកម្មន្តសាល ដើម្បីផលិតនាំចេញ ក៏ដូចបម្រើទីផ្សារក្នុងស្រុក៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី