SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឱ្យផលិតពូជស្រូវ«សែនក្រអូប»និង«ផ្ការំដួល» ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ


រដ្ឋមន្ត្រីក្រសួងកសិកម្ម ឱ្យផលិតពូជស្រូវ«សែនក្រអូប»និង«ផ្ការំដួល» ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ
A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជំរុញឱ្យកសិដ្ឋានផលិតស្រូវពូជ យកចិត្តទុកដាក់ផលិតពូជស្រូវ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។ ការជំរុញនេះ ធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្រោយពីបានចុះពិនិត្យនៅនឹងមូលដ្ឋានផ្ទាល់, ការជួបពិភ្សាការងារជាមួយអាជ្ញាធរ និងខាងរោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្ម ដើម្បីជំរុញការផលិត និងប្រើប្រាស់ពូជស្រូវសុទ្ធ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាគោលនយោបាយ គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ហើយកំពុងមានតម្រូវការ ទីផ្សារ និងការប្រើប្រាស់ផងដែរ។

ឯកឧត្តម ឌិត ឌីណា បានគូសបញ្ជាក់ថា ការជ្រើសរើសពូជស្រូវសុទ្ធ សែនក្រអូបនិងផ្ការំដួល គឺជួយដល់អ្នកផលិតពូជសុទ្ធ និងបង្កើនផលចំណេញសម្រាប់ទាំងអស់គ្នា ហើយក្រសួងនឹងជួយជំរុញឱ្យមានការសហការ សម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវអំពីទីផ្សារ និងតម្លៃ។ ទោះយ៉ាងណា សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អ និងតម្លៃល្អ។

ជាយន្តការ គឺចាំបាច់ត្រូវមានការចូលរួម ការសហការគ្នាល្អ ការកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងត្រូវអនុវត្តផលិតកម្មតាមផែនការនិងកិច្ចសន្យា ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី