2026-03-19
ទូច សូរិយា
2026-03-19
ទូច សូរិយា
ភ្នំពេញ៖ ធនាគារចិន ប្រចាំទីក្រុងហុងកុង មានបំណងស្វែងយល់ពីសក្តានុពលវិនិយោគថ្មីៗក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងឱកាសក្នុងការពង្រីកប្រតិបត្តិការថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក Sun Yu នាយកប្រតិបត្តិ ធនាគារចិន ក្នុងជំនួបពិភាក្សាជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោក Sun Yu បានលើកឡើងពីប្រតិបត្តិការរបស់ធនាគារចិននាពេលកន្លងមក និងបានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត ដោយអនុវត្តតាមបទប្បញ្ញាត្តិនានាឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ លោក Sun Yu ក៏បានលើកឡើងពីការសិក្សាអំពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការឧបករណ៍ហិរញ្ញវត្ថុថ្មីៗ និងការជំរុញការប្រើប្រាស់ប្រាក់រៀលសម្រាប់ទូទាត់ក្នុងប្រតិបត្តិការហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយថែមទៀតផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី បានស្វាគមន៍ចំពោះគម្រោងពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកឡើងពីអាទិភាពក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់និងស្ថិរភាពហិរញ្ញវត្ថុ សំដៅចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ លោកជំទាវ ក៏បានមានប្រសាសន៍អំពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដោយបានរំលេចពីសក្តានុពល និងកត្តាប្រឈមមួយចំនួនពាក់ព័ន្ធនឹងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយតំបន់និងសកលលោក និងការកើនឡើងតម្លៃប្រេងលើទីផ្សារអន្តរជាតិជាដើម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី