2026-03-11
គិត បុប្ផា
2026-03-11
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំមន្ត្រីកសិកម្មឃុំក្នុងខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងសេវាកម្មកសិកម្មនៅមូលដ្ឋាន និងគាំទ្រដល់កសិករ ជំរុញផលិតកម្មកសិកម្មដែលមានគុណភាពសុវត្ថិភាព និងថ្លៃដើមទាប ជាពិសេសលើដំណាំម្រេច ដែលជាដំណាំមានសក្តានុពលសំខាន់របស់ខេត្តត្បូងឃ្មុំ។
ប្រធានបទសំខាន់ៗលើកយកមកពិភាក្សា កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ រួមមាន៖ ពង្រឹងការអនុវត្តការងារ ដើម្បីសម្រេចឱ្យបានល្អនូវសមិទ្ធកម្មឆ្នាំ២០២៦ ការបម្រើសេវាកម្មដល់កសិករ ការធ្វើបច្ចុប្បន្នភាពស្ថិតិកសិកម្មឱ្យបានទៀងទាត់ និងទាន់ពេលវេលា និងតាមដាន ដោះស្រាយបញ្ហាប្រឈម ដែលកើតឡើងដោយសារឥទ្ធិពលភ្លៀងកក់ខែ ជាពិសេសលើដំណាំស្វាយចន្ទី និងទុរេន។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោកស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ និងមន្ត្រីកសិកម្មឃុំទូទាំងខេត្តត្បូងឃុំ សរុបអ្នកចូលរួមប្រមាណ ៧០នាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី