SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញធុរកិច្ចអឺរ៉ុបឱ្យស្វែងរកឱកាសនៅក្នុងដំណើរវិវត្តនៃសេដ្ឋកិច្ច​ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​របស់កម្ពុជា


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញធុរកិច្ចអឺរ៉ុបឱ្យស្វែងរកឱកាសនៅក្នុងដំណើរវិវត្តនៃសេដ្ឋកិច្ច​ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​របស់កម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្ត​ឱ្យធុរកិច្ចអឺរ៉ុប ស្វែងរកឱកាសនៅក្នុងដំណើរវិវត្តនៃសេដ្ឋកិច្ច​ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​របស់កម្ពុជា ដែលបច្ចុប្បន្នមានអ្នកចុះឈ្មោះតាមរយៈថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាលប្រមាណ ៣០ម៉ឺននាក់។

ក្នុងជំនួបនោះ លោក Noel Clehane អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានលើកឡើងថា យើងឃើញវឌ្ឍនភាពជាក់ស្តែង និងសមាហរណកម្មរបស់កម្ពុជា ដែលបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ខណៈដែលរដ្ឋាភិបាលកំពុងផ្តោតការធ្វើពិពិធកម្ម​ឧស្សា​ហកម្ម ​ឆ្ពោះ​​ទៅ​រក​ផលិត​កម្មដែលមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងឧស្សាហកម្ម ជាដៃគូគន្លឹះសម្រាប់​ក្រុម​ហ៊ុន​អឺរ៉ុប ដែលស្វែងរកការផលិត សម្រាប់បម្រើទាំងទីផ្សារក្នុងស្រុក និង​ទីផ្សារសាកល។ 

ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ពីអាណត្តិកិច្ចរបស់ក្រសួងថា ការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក រួមទាំងការលើកកម្ពស់គុណភាពផលិតផលអាហារ គឺជាបេសកកម្មរបស់ក្រសួងក្នុងអាណត្តិទី៧ ក្នុងនោះ ក្រសួង បានខិតខំក្នុងការពង្រឹងស្តង់ដាផលិតផលអាហារ ពង្រីកសមត្ថភាព មន្ទីរពិសោធន៍ និងជំរុញការកែច្នៃផលិតផលកសិកម្ម។

នាឱកាសនោះ តំណាងក្រុមហ៊ុនអឺរ៉ុប បានផ្តោតការចាប់អារម្មណ៍លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគាំទ្រការវេចខ្ចប់ដែលមាននិរន្តរភាព ស្តង់ដាម្ហូបអាហារ លក្ខខណ្ឌតម្រូវឱ្យស្លាកសញ្ញាផលិតផលវាយនភ័ណ្ឌមានមេត្រីភាពបរិស្ថាន និងបរិយាបន្នហិរញ្ញវត្ថុ។ លើសពីនេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ការរួមចំណែកពីផ្នែកឯកជន ក្នុងការអភិវឌ្ឍស្តង់ដាជាតិ ដូចជាស្តង់ដាស្រាអង្ករ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា។ 

លោក Clehane បានបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះការរួមចំណែក​របស់ខ្លួនជាមួយរាជរដ្ឋាភិបាល និងស្វាគមន៍វឌ្ឍនភាពរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្ម​សេដ្ឋ​កិច្ច ការ​ធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលសហភាពអឺរ៉ុប ជាទីផ្សារនាំចេញ​ធំ​បំផុតរបស់កម្ពុជា ហើយក្រុមហ៊ុនអឺរ៉ុបមាន​​ចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការពង្រីកវត្តមាននៅក្នុងតំបន់​អាស៊ាន៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី