SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន តេ ហ្សុង ចុះ MoU សហការពង្រឹងការត្រួត​ពិនិត្យឧបករណ៍មានហានិភ័យខ្ពស់


ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន តេ ហ្សុង ចុះ MoU សហការពង្រឹងការត្រួត​ពិនិត្យឧបករណ៍មានហានិភ័យខ្ពស់
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងការបណ្តុះបណ្តាលបច្ចេកទេសត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់។

ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន នឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស សេវាកម្មត្រួតពិនិត្យ និងធ្វើតេស្តសុវត្ថិភាព ព្រមទាំងចែករំលែកបទពិសោធល្អៗ និងឯកសារយោង ដើម្បីគាំទ្រដល់ប្រព័ន្ធសុវត្ថិភាពឧស្សាហកម្មនៅកម្ពុជា។ អនុស្សរណៈនេះ មានសុពលភាព៥ឆ្នាំ និងឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តរួមរវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់សុវត្ថិភាព​នៅកន្លែងធ្វើការ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពនៅតាមរោងចក្រ និងសិប្បកម្ម។

អនុស្សរណៈនេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេស បង្កើនសមត្ថភាព មន្ត្រីជំនាញរបស់ក្រសួង និងភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការរៀបចំបទប្បញ្ញត្តិស្តីពីសុវត្ថិភាពឧស្សាហកម្ម និងការត្រួតពិនិត្យសុវត្ថិភាពគ្រឿងចក្រ គ្រឿងម៉ាស៊ីន ឡចំហាយ ជណ្តើរយោង ធុងសម្ពាធ និងឧបករណ៍មានហានិភ័យខ្ពស់ផ្សេងទៀត។ កិច្ចព្រមព្រៀងក៏គ្របដណ្តប់ការអភិវឌ្ឍរួមគ្នានូវនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ការងារត្រួតពិនិត្យផងដែរ៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី