2026-02-03
គិត បុប្ផា
2026-02-03
គិត បុប្ផា
ភ្នំពេញ៖ លោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ពីការបេ្តជ្ញារបស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាទីភ្នាក់ងារ JICA ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ តាមរយៈជំនាញការរបស់ជប៉ុនដែលពោពេញដោយជំនាញ សមត្ថភាព និងបទពិសោធខ្ពស់។
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «គម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់» បានអរគុណចំពោះរដ្ឋាភិបាល-ប្រជាជនជប៉ុន និងទីភ្នាក់ងារ JICA ដែលតែងតែបន្ដផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជា លើការអភិវឌ្ឍវិស័យដឹកជញ្ជូន-ឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហការនានាតាមការចាំបាច់ សំដៅធ្វើយ៉ាងណាឱ្យការសិក្សារៀបចំផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវនិងសម្រេចបានលទ្ធផលតាមការគ្រោងទុក។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីការចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ក៏ដូចជាប្រមូលព័ត៌មាន-ធាតុចូលសំខាន់ៗ ពីក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍ផែនការមេនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមការវិវត្តន៍សង្គម-សេដ្ឋកិច្ចកម្ពុជាជាក់ស្តែងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។
គួរបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលក្នុងតំបន់ មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់បម្រើសេវាកំពង់ផែក្នុងតំបន់ និងពិភពលោក ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការសម្រួលពាណិជ្ជកម្ម និងការជំរុញការប្រកួតប្រជែងលើសេវា និងតម្លៃដឹកជញ្ជូនឡូជីស្ទីក និងការធ្វើសមាហរណកម្មរបស់កម្ពុជា ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី