2024-03-18
SME News
2024-03-18
SME News
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ពោលគឺចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរមកចូលរួមលេងកម្សាន្តជាង៥៥ម៉ឺននាក់។ នេះបើតាមស្ថិតិរបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមីនានេះ។
ក្នុងរបាយការណ៍ស្ថិតិដដែល ថ្ងៃទី១ នៃពិធីបុណ្យទន្លេលើកទី៨ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ទទួលបានភ្ញៀវទេសចរប្រមាណ ១៦០.២៧២នាក់ ក្នុងនោះទេសចរជាតិប្រមាណ ១៥០.០០០នាក់ ដែលមានប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផ្ទាល់ប្រមាណ ៦៥.០០០នាក់ និងទេសចរបរទេសប្រមាណ ១១.២៧២នាក់។
ចំពោះ ថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៦ ខែមីនា មានភ្ញៀវទេសចរសរុបប្រមាណ ២៩៦.២៧៩នាក់ ក្នុងនោះទេសចរជាតិប្រមាណ ២៨៥.០០០នាក់ ដែលមានប្រជាពលរដ្ឋក្នុងខេត្តសៀមរាបប្រមាណ ១៥៨.០០០នាក់ និងទេសចរបរទេសប្រមាណ ១១.២៥៥នាក់។ ចំណែកឯ ថ្ងៃទី៣ នៃពិធីបុណ្យទន្លេនេះ ត្រូវនឹងថ្ងៃទី១៧ ខែមីនា មានទេសចរសរុបប្រមាណ ៩៦.២៤៣នាក់ ក្នុងនោះទេសចរជាតិប្រមាណ ៨៥.០០០ នាក់ ដែលមានប្រជាពលរដ្ឋក្នុងខេត្តសៀមរាបប្រមាណ ៥៨.០០០នាក់ និងទេសចរបរទេស ប្រមាណ ១១.២៤៣នាក់។
ក្នុងរយៈពេល៣ថ្ងៃ ដែលចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤នាក់ ដែលក្នុងនោះទេសចរជាតិប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផ្ទាល់ប្រមាណ ២៨១.០០០នាក់ និងមានទេសចរបរទេសប្រមាណ ៣៣.៧៧០នាក់។
សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៨ ដែលបានប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាបនេះ ក្រោមប្រធានបទ៖«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន គ្រោងនឹងរៀបចំនោះ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី