2024-03-13
ទូច សូរិយា
2024-03-13
ទូច សូរិយា
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងសាងសង់«អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់4F ដំណាក់កាលទី១ សម្រេចបានការសាងសង់បានចំនួន ៦៦,១% ហើយ និងបាន ចំណាយទឹកប្រាក់អស់ ៩៦១លានដុល្លារ នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១៥០០លានដុល្លារ។
ក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដំណាក់កាលទីមួយ នាថ្ងៃទី១២ មីនា ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ក្នុងរបាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសម្រេចបានមានអគារស្ថានីយអ្នកដំណើរ សម្រេចបាន ៥៦,៨% ។
ចំពោះ ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤,៤%, អគារបញ្ហាចរាចរណ៍ដែនអាកាស សម្រេចបាន ១០០%, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨%, ការភ្ជាប់បណ្ដាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៨៥%, សំណង់អគារទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដីសម្រេចបាន ៦០% ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទី១ គ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដ្ឋានសាងសង់នេះ ប្រើកម្លាំងពលកម្មប្រមាណ ៨ពាន់នាក់ ហើយអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជួយបង្កើនការងារជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី