2025-11-04
គិត បុប្ផា
2025-11-04
គិត បុប្ផា
ភ្នំពេញ៖ ChatGPT-5 ត្រូវបានរចនាឡើងដើម្បីយល់ពីបរិបទ ព្រមទាំងផ្តល់ព័ត៌មានកាន់តែស៊ីជម្រៅ និងឆ្លើយតបដោយមានលក្ខណៈធម្មជាតិជាងម៉ូដែលមុនៗ។ វាអាចវិភាគការសន្ទនា បានយូរជាងមុន អាចចងចាំនូវព័ត៌មានលម្អិតសំខាន់ៗ និងបង្កើតចម្លើយដែលស្តាប់ទៅ ដូចជាមនុស្ស មានភាពត្រឹមត្រូវ និងច្បាស់លាស់។
មិនថាអ្នកកំពុងសរសេរអត្ថបទ សរសេរកូដ ឬស្រាវជ្រាវនោះទេ ChatGPT-5 អាចជួយជាមួយនឹងភាពជាក់លាក់ និងគំនិតច្នៃប្រឌិតកាន់តែប្រសើរ។ ChatGPT-5 មិនដូចកំណែមុនៗទេ គឺវាមិនត្រូវបានកំណត់ចំពោះតែការសសេរអត្ថបទនោះទេ ប៉ុន្តែវាអាចមើលឃើញ យល់ និងពណ៌នារូបភាព ហើយថែមទាំងជួយវិភាគឯកសារ ដ្យាក្រាម ឬរូបថតអេក្រង់។ នេះមានន័យថា អ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយ AI តាមរបៀប ដែលមានភាពបត់បែន និងបានច្រើនទម្រង់ជាងមុន។
ឧបករណ៍ AI ដូចជា ChatGPT-5 គឺមានសមត្ថភាពខ្លាំង ប៉ុន្តែការគិតបែបស៊ីជម្រៅ និងការច្នៃប្រឌិតរបស់មនុស្សនៅតែមានភាពសំខាន់។ ការផ្ទៀងផ្ទាត់ ការវាយតម្លៃ និងការពិនិត្យដោយភាពច្បាស់លាល់ នៅតែមានភាពចាំបាច់នៅពេលប្រើប្រាស់ AI នៅក្នុងការងាប្រចាំថ្ងៃ។ ដូច្នេះហើយ កម្ពុជាឆ្ពោះទៅឌីជីថល ក៏បានអំពាវនាវឱ្យសាធារណជន មានការប្រុងប្រយ័ត្នក្នុងការផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន នៅពេលប្រើប្រាស់ AI ដោយព័ត៌មានរបស់អ្នកអាចត្រូវបានចែកចាយបន្តទៅកាន់អ្នកដែល ប្រើប្រាស់ផ្សេងទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី