2025-11-03
ទូច សូរិយា
2025-11-03
ទូច សូរិយា
ភ្នំពេញ៖ ប្រជាជនចិនខេត្តជាំងស៊ូ និងខេត្តដទៃទៀត ចាប់អារម្មណ៍មកលេងកម្ពុជា បន្ទាប់ពីបានរីករាយនឹង «ពិធីបុណ្យកម្ពុជា» នៅសាលពិព័រណ៌អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៥។
ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ នៅពិធីបុណ្យកម្ពុជា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ពីសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព និងយន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់ពីការធានាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរអន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងស្នើឱ្យប្រជាជនចិន និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើនឡើង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី