2023-08-13
SME News
2023-08-13
SME News
ភ្នំពេញ៖ «កាលពីសម័យមុនបើអ្នកណាក្តាប់ព័ត៌មាន គឺអ្នកនោះក្តាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានបានលឿនរហ័ស អ្នកនោះក្តាប់អំណាច»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីសំណេះសំណាលនោះថា កាលពីសម័យមុនអ្នកដែលក្ដាប់ព័ត៌មាន គឺអាចបញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែងចែកព័ត៌មាននេះ នឹងធ្វើឱ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពនិងស្រុះស្រួលគ្នាបាន។
ឯកឧត្តមបណ្ឌិត ខៀវ កញារីទ្ធ បានបន្តទៀតថា ក្នុងពេលបច្ចុប្បន្ន មន្រ្ដីក្រសួងព័ត៌មាននៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើព័ត៌មាន។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានគូសបញ្ជាក់ផងដែរថា បើគ្រប់ផ្នែកទាំងអស់ ចេះបែងចែកការងារគ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះព័ត៌មានគឺមានច្រើនណាស់ ខណៈដែលផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគឺរត់លឿន ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះសំខាន់ណាស់ ទាំងការបែងចែកបទពិសោធ និងការបែងចែកព័ត៌មាន។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់រាជធានី ខេត្ដទាំងអស់ ត្រូវចេះរួមសហការសាមគ្គីគ្នា រាប់អានគ្នាជាបងប្អូន និងការប្រជុំឱ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួង ក៏ត្រូវរៀបចំការប្រជុំជាមួយអគ្គនាយកទាំងអស់ឱ្យបានទៀងទាត់ផងដែរ។
ឯកឧត្ដមបណ្ឌិត បានចាត់ទុកការរៀបចំប្រជុំនេះ គឺមានសារសំខាន់ណាស់ ដែលយើងអាចជជែកការងារជាមួយគ្នា ខណៈដែលការងារផ្នែកព័ត៌មាននេះ គ្មាននរណាម្នាក់អាចធ្វើការងារតែម្នាក់ឯងបាននោះទេ ពោលគឺត្រូវចាត់ទុកការងារនេះ ស្ថិតនៅក្នុងគ្រួសារតែមួយ សហការគ្នា សាមគ្គីភាពគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានការគាំទ្រនិងទទួលជោគជ័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី