SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជា មានច្បាប់វិនិយោគបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូន


ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជា មានច្បាប់វិនិយោគបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូន
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា មានច្បាប់វិនិយោគដែលមានភាពបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូន ជាផ្លូវល្បឿនលឿន កំពង់ផែ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា មានផែនការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០% ត្រឹមឆ្នាំ២០៣០។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧកញ៉ា លេង រិទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA)។

ក្នុងជំនួបពិភាក្សាការងារនេះ លោកឧកញ៉ា លេង រិទ្ធី បានបញ្ជាក់ថា លោក នឹងព្យាយាមរួមចំណែកជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិនវៀតណាម ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗបន្ថែមទៀត ជាពិសេសវិស័យកសិកម្មនៅកម្ពុជា។ ក្នុងជំនួបដដែល លោកឧកញ៉ា លេង រិទ្ធី ក៏បានចែករំលែកនូវបទពិសោធរបស់ខ្លួន លើការវិនិយោគលើវិស័យកសិកម្ម រួមមាន វិស័យស្រូវអង្ករ និងកៅស៊ូផងដែរ។

ជំនួបពិភាក្សាជាមួយប្រធាន VCBA និងក្រុមហ៊ុនចំនួន១៦ ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមថា កម្ពុជា រំពឹងថានឹងទទួលបានការពង្រីកវិនិយោគពីក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា។ តាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា សមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានបង្កើតឡើងនៅឆ្នាំ២០១៨ មានសមាជិកជាង ១០០ក្រុមហ៊ុន បង្កើតឡើងក្នុងគោលបំណងរួមចំណែកគាំពារវិស័យធុរកិច្ចរវាងវៀតណាម-កម្ពុជា អភិវឌ្ឍន៍លើវិស័យធនធានមនុស្ស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី