SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC៖ តំបន់សេដ្ឋកិច្ចពិសេសថ្មីៗ ដែលកំពុងផលិតនូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅចិន ជាសញ្ញាណថ្មីមួយសម្រាប់ឧស្សាហកម្មកម្ពុជា


CDC៖ តំបន់សេដ្ឋកិច្ចពិសេសថ្មីៗ ដែលកំពុងផលិតនូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅចិន ជាសញ្ញាណថ្មីមួយសម្រាប់ឧស្សាហកម្មកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសថ្មីៗមួយចំនួន ដូចជាតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អ៊ិនធើណេសិនណល់ មានសហគ្រាសវិនិយោគខ្លះ កំពុងផលិតនូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅប្រទេសចិនវិញ ដើម្បីផលិតជាផលិតផលសម្រេច ដែលនេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។

ក្នុងការចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស មួយចំនួន នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា វុទ្ធី បានពិនិត្យជាក់ស្តែងនៅតំបន់សេដ្ឋកិច្ចពិសេសទាំង ១៣ ដែលកំពុងដំណើរការបច្ចុប្បន្ននៅខេត្តស្វាយរៀង បាននិងកំពុងអភិវឌ្ឍនិងបន្តរីកចម្រើនគួរជាទីកត់សម្គាល់ ជាពិសេស បានដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម ជា វុទ្ធី បានបន្តថា តំបន់សេដ្ឋកិច្ចពិសេសមួយចំនួនកំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករនិយោជិតរាប់ពាន់កន្លែង ជូនប្រជាពលរដ្ឋ ជាពិសេសចំពោះពលរដ្ឋដែលទើបត្រឡប់ពីប្រទេសថៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី