SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

២ខែដើមឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជាង១១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ


២ខែដើមឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជាង១១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២៤ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសសរុបជាង ១១,២៣លានដុល្លារ កើនឡើង ៥២,០៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបជាង ២៣,៥ម៉ឺននាក់ កើនបាន ៥០,២៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ២ខែនេះ កម្ពុជាទទួលបានជាង ៨,៦៩ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ៥ ៧៩៦នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ២០ម៉ឺនដុល្លារ ក្នុងនោះ ទូកតូចមានចំនួន ៤ ០៥៤, ទូកកណ្តាលមានចំនួន ២ ២៤៦ និងទូកធំមានចំនួន ២៩៧។

ចំពោះ ចំណូលឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា ក្នុងរយៈពេល ២ខែនេះ មានទំហំជាង ៤៧ម៉ឺនដុល្លារ។ ជាមួយគ្នានេះ កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បានជាង ៥,៧៣លានដុល្លារ និងទទួលបានភ្ញៀវទេសចរបរទេសសរុប ១២០ ៣១៨នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី