2025-09-13
ទូច សូរិយា
2025-09-13
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធទូទាត់បាគង បានអនុញ្ញាតឱ្យកម្ពុជាឈានជើងចេញពីការទូទាត់បែបប្រពៃណី និងវិវត្តន៍ឆ្ពោះទៅការទូទាត់បែបទំនើបតាមបច្ចេកវិទ្យាចុងក្រោយ ដែលជួយជំរុញនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងសេវាធនាគារឌីជីថល។
ក្នុងឱកាសជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី «តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល» នៅសន្និសីទ Banking Summit Asia របស់ស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីលើពិភពលោក Financial Times កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង ប្រទេសចិន លោកជំទាវ ជា សិរី បានទាញចំណាប់អារម្មណ៍ធនាគារធំៗនៅក្នុងតំបន់អាស៊ីឱ្យឃើញអំពីសក្តានុពលវិនិយោគនៅកម្ពុជាផងដែរ។
លោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកពីបទពិសោធរបស់កម្ពុជាក្នុងការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ និងរំលេចពីអត្ថប្រយោជន៍នៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសនៅតំបន់ជនបទ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី