2025-09-02
គិត បុប្ផា
2025-09-02
គិត បុប្ផា
ភ្នំពេញ៖ ប្រជាកសិករ ប្រមាណ ១៥០គ្រួសារ នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានដីស្រែរាប់ពាន់ហិកតា ចាប់អារម្មណ៍ស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ សមិទ្ធផលនេះ ទទួលបាននាឱកាស ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយ និងបកស្រាយពន្យល់លម្អិតពីសហគមន៍កសិកម្មទំនើប។
ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងថា បច្ចុប្បន្ន មានកសិករកាន់តែច្រើន មើលឃើញពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប និងសំណូមពរឱ្យក្រុមការងារចុះទៅផ្សព្វផ្សាយ ប៉ុន្តែដើម្បីអាចបំពេញការងារនេះឱ្យបានលឿន និងមានប្រសិទ្ធភាព មន្ត្រីកសិកម្មឃុំ នឹងសម្របសម្រួលប្រមូលគ្នាឱ្យបានច្រើនជាមុនសិន មុននឹងរៀបចំកម្មវិធីជួបជុំគ្នា។
ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថា នឹងអាចមានសហគមន៍កសិកម្មទំនើបថ្មីមួយទៀត សម្រាប់ដំណាំស្រូវនៅក្នុងខេត្តកំពង់ធំ ក្នុងរដូវកាលខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី