2025-08-17
ទូច សូរិយា
2025-08-17
ទូច សូរិយា
ភ្នំពេញ៖ សហគ្រិនខ្មែរ និងធនាគារ ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ស្របតាមតម្រូវការកំណើនផលិតផលក្នុងស្រុក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ការ MoU នេះ មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងបណ្តាញធុរកិច្ច ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នទាំងពីរចំពោះនវានុវត្តន៍ ឧត្តមភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមដែលជាម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញ ភាពធន់នៃសេដ្ឋកិច្ច វិស័យការងារនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ និងអ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារជីប ម៉ុង ក្រោមអធិបតីដឹងឮដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅអគារជីបម៉ុង ថោវើរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី