SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អង្គការ JICA ជប៉ុន ជំរុញការអុម័តគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅកម្ពុជា


អង្គការ JICA ជប៉ុន ជំរុញការអុម័តគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ប្រធានប្រចាំប្រទេសរបស់អង្គការ JICA បានលើកឡើងថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជំរុញការអុម័តគម្រោងហិរញ្ញប្បទានអភិវឌ្ឍនមន្ទីរពេទ្យតំបន់ ដែលបានគាំទ្រដោយរាជរដ្ឋាភិបាលរួចមកហើយ។

ទាក់ទិននឹងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរបស់កម្ពុជា និងអង្គការ JICA ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោក SANUI Kazumasa ប្រធានប្រចាំប្រទេសរបស់អង្គការ JICA កាលពីថ្ងៃទី០៦ កញ្ញានេះ បានលើកពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្ត ដល់លោក SANUI Kazumasa ។ ផែនការអាទិភាពទាំងនោះ មានដូចជា៖ ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង និងការពង្រឹងស្ថាប័ន។

ក្នុងជំនួបនៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានអគុណដល់អង្គការ JICA ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណងដល់វិស័យសុខាភិបាល។

គម្រោងផ្តល់ជំនួយទាំងនោះ រួមមាន៖ ការសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត សុខភាពបន្តពូជ សុខភាពផ្លូវភេទ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាលនាពេលកន្លងមក និងបាននិងកំពុងជួយជាបន្ត ព្រមទាំងបានលើកឡើងនូវគម្រោងកម្ចីហិរញ្ញប្បទាន ការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ ដើម្បីកាត់បន្ថយគម្លាតសេវាសុខភាពរវាងរាជធានី-ខេត្តផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី