2025-08-01
គិត បុប្ផា
2025-08-01
គិត បុប្ផា
ភ្នំពេញ៖ លោក ហេង វិសាល និងអ្នកនាង ជា ស្រីនា ដែលគេស្គាល់ថាជាអ្នកជាផលិតមាតិកាដ៏ល្បីល្បាញ និងជាអ្នកជំនួញវ័យក្មេង បានប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់វីរៈយោធិនកម្ពុជា ២រូប ដែលថៃ បានបញ្ជូនមកវិញ ម្នាក់ ១០០ដុល្លារ ជារៀងរាល់ខែ ពេញមួយជីវិត នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ។
លោក ហេង វិសាល លើកឡើងដូច្នេះថា៖ «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំនិងក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មារតី តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំនិងគ្រួសារ សម្រេចចិត្តថា នឹងប្រើលុយផ្ទាល់ខ្លួនឧបត្ថម្ភពួកគាត់ម្នាក់ ១០០ដុល្លារ ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»។
គួរបញ្ជាក់ថា វីរៈយោធិន ២រូប ក្នុងចំណោម ២០រូប ដែលថៃបានចាប់ខ្លួនក្រោយការអនុវត្តន៍បទឈប់បាញ់នោះ មាន លោកអនុសេនីយ៍ត្រី អាង អឿង អាយុ៣៧ឆ្នាំ មានសភាពវង្វេងស្មារតី និងលោកពលបាលឯក ម៉ម វុទ្ធី អាយុ ៥៣ឆ្នាំ មានពិការភាព នៅពេលបញ្ជូនមកដល់កម្ពុជាវិញ៕
នាំមកជូនដោយ