2025-07-19
គន ម៉េងហុង
2025-07-19
គន ម៉េងហុង
ភ្នំពេញ៖ ទីផ្សារគោល (Niche Marketing) ផ្ដោតលើក្រុមអតិថិជនទំហំតូច ឬក្រុមមនុស្ស ដែលជាគោលដៅតែប៉ុណ្ណោះ ដោយឡែកទីផ្សារទូទៅ (Mass Marketing) ផ្ដោតលើអតិថិជនច្រើនក្រុម និងព្យាយាមទាក់ទាញអតិថិជនថ្មី ដែលជាយុទ្ធសាស្រ្ដកាត់បន្ថយហានិភ័យបាត់បង់ទីផ្សារ។ ដូច្នេះទីផ្សារទាំងពីរនេះ មានលក្ខណៈខុសប្លែកពីគ្នា។
សហគ្រិនខ្មែរ បានបង្ហាញពីភាពខុសគ្នារវាង ទីផ្សារទាំងពីរ ដូចជា៖ ទីផ្សារគោលដៅ (Niche Marketing) ផ្ដោតសំខាន់លើចម្រៀកតូចមួយនៃទីផ្សារទាំងមូល និងក្រុមមនុស្សគោលដៅ ដែលចូលចិត្តសេវាកម្ម ឬផលិតផលជាក់លាក់ណាមួយ។ យុទ្ធសាស្រ្ដនេះ ប្រើសម្រាប់ឆ្លើយតបនឹងតម្រូវការអតិថិជនមួយក្រុមតែប៉ុណ្ណោះ ដែលមានទំនោរ និងចំណង់ចំណូលចិត្តដូចគ្នា។ ឧទាហរណ៍ ហាងអាហារមួយលក់តែម្ហូបបួស ដូច្នេះអ្នកដែលមិនចូលចិត្តញ៉ាំសាច់ ប្រាកដជាចូលចិត្តមកហាងម្ហូបបួសនេះជាមិនខាន។
ចំពោះអត្ថប្រយោជន៍ទីផ្សារគោលដៅនេះ គឺម្ចាស់ផលិតផល ឬសេវាកម្ម ដឹងច្បាស់ពីតម្រូវការរបស់អតិថិជន ដូច្នេះការធ្វើទីផ្សារមិនត្រូវការធនធានច្រើនប៉ុន្មានទេ ក្នុងនោះទីផ្សារនេះមានហានិភ័យខ្ពស់បន្តិច ព្រោះក្នុងករណីក្រុមអតិថិជនគោលដៅបញ្ឈប់ការទិញ នោះផលិតផលនឹងបាត់បង់ជំហរក្នុងទីផ្សារ។
ដោយឡែកទីផ្សារទូទៅ (Mass Marketing) ផ្ដោតលើទីផ្សារនៃមនុស្សច្រើនប្រភេទ ឬច្រើនក្រុម ដែលមានតម្រូវការ និងទំនោរខុសៗគ្នា។ ចំណែកការផ្សព្វផ្សាយពីផលិតផល ឬសេវាកម្ម ហាក់មានភាពចង្អៀតដែលប្រៀបដូចជាការរបញ្ជ្រៀតផលិតផលថ្មីចូលក្នុងទីផ្សារ ហើយច្រើនតែទម្លាក់តម្លៃ ដើម្បីប្រកួតប្រជែងលើទីផ្សារ។ ការធ្វើទីផ្សាររបៀបនេះ ត្រូវចំណាយច្រើន ហើយពិបាកវាយតម្លៃ ឬប៉ាន់ស្មានពីចំនួនលក់ជាក់ស្ដែងណាស់។
លើសពីនេះ ក្នុងករណីក្រុមណាមួយបញ្ឈប់ការទិញ អាចនៅមានក្រុមផ្សេងទៀតត្រូវការ ហើយផលិតផលនៅតែអាចឈរជើងលើទីផ្សារបាន។ ឧទាហរណ៍ ក្រុមហ៊ុនភេសជ្ជៈមួយ ផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ពីគុណភាពនៃផលិតផលរបស់ពួកគេ ដោយមិនគិតសំខាន់លើថាអ្នកណាចូលចិត្តមើលទេ ព្រោះគោលបំណងចម្បងគឺសាងកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយទៅដល់អតិថិជនច្រើននាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី