2025-07-10
គិត បុប្ផា
2025-07-10
គិត បុប្ផា
ភ្នំពេញ៖ ទុរេនស្រស់របស់កម្ពុជា បានបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបានហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
ឯកឧត្តម វ៉ាង វិនពីន បានឱ្យដឹង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ថា ថ្មីៗនេះ រដ្ឋបាលគយចិន បានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជា ទៅកាន់ប្រទេសចិន ដោយសាធារណជន អាចមើលតាមរយៈតំណភ្ជាប់ http://dzs.customs.gov.cn/.../399.../sg38/3974291/index.html។
ឯកឧត្តម វ៉ាង វិនពីន លើកឡើងថា ការសម្រេចបានការនាំចេញទុរេនខ្មែរទៅចិននេះ ជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ។ សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា មានផ្លែឈើចំនួន ៥ប្រភេទ ដែលអាចនាំចេញទៅកាន់ប្រទេសចិន ដូចជាចេក ស្វាយ មៀន ដូង និងធុរេន៕
នាំមកជូនដោយ