2025-07-07
គិត បុប្ផា
2025-07-07
គិត បុប្ផា
ភ្នំពេញ៖ មន្ត្រីពាណិជ្ជកម្ម នៃស្ថានទូតវៀតណាម ប្រចាំកម្ពុជា បំភ្លឺថា ពុំមានការយកពន្ធលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជា ទៅកាន់ទីផ្សារវៀតណាមនោះទេ ដោយផ្អែកទៅលើការអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន ស្តីពី ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវរបស់កម្ពុជាទៅទីផ្សារវៀតណាម ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម។
សេចក្តីបំភ្លឺព័ត៌មានដដែល បញ្ជាក់ថា តាមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាង រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ ចែងក្នុងប្រការ១ ប្រការ២ និងប្រការ៣ មានបញ្ជីមុខទំនិញត្រូវអនុគ្រោះពន្ធនាំចូលពិសេសតាមអត្រាស្មើសូន្យ ក្នុងនោះទំនិញអង្ករត្រូវបានកំណត់កូតានាំចូលទៅវៀតណាម ក្នុងឆ្នាំ២០២៥ ស្មើនឹង ៣០ម៉ឺនតោន ហើយភាគីទាំងពីរ ឯកភាពកំណត់គិតជាមធ្យមភាគសម្រាប់ ២គីឡូក្រាមស្រូវ ស្មើនឹង ១គីឡូក្រាមអង្ករ។
ការស្រាយបំភ្លឺខាងលើ ធ្វើឡើងក្រោយក្រសួងពាណិជ្ជ ឃើញថា មានគណនីហ្វេសបុកឈ្មោះ «បងឋាន ទិញស្រូវ» បានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវ របស់កម្ពុជាទៅទីផ្សារវៀតណាម ដែលបង្កការភាន់ច្រឡំ និងជះឥទ្ធិពលអវិជ្ជមានចំពោះអាជីវកម្មស្រូវ របស់ប្រជាកសិករ និងអាជីវករកម្ពុជា ដែលមានអាជីវកម្មនាំចេញស្រូវ អង្ករទៅវៀតណាម។ ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យសាធារណជន ប្រជាកសិករ និងអាជីវករ ដែលនាំចេញស្រូវអង្ករទៅវៀតណាម កុំជឿព័ត៌មានមិនពិត ដែលផ្សព្វផ្សាយលើបណ្តាញសង្គម និងក្នុងករណីមានចម្ងល់បន្ថែម អាចទាក់ទងមកប្រព័ន្ធទូរសព្ទសាធារណៈរបស់ ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ រៀងរាល់ម៉ោងធ្វើការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី