SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់!! មកដឹងពីគន្លឹះការពារខ្លួននឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិត


តស់!! មកដឹងពីគន្លឹះការពារខ្លួននឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិត
A+ A-

ភ្នំពេញ៖ ការបោកបន្លំតាមអ៊ីនធឺណិតនៅតែជាក្ដីកង្វល់សម្រាប់មនុស្សគ្រប់រូប ដូច្នេះវាមានសារសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងព័ត៌មានផ្ទាល់ខ្លួន។ ជាមួយគ្នានេះ កម្ពុជាឆ្ពោះទៅឌីជីថល បានណែនាំអំពីគន្លឹះសំខាន់ៗចំនួន៦ សម្រាប់ការពារខ្លួននឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិត។

ទី១. ប្រើពាក្យសម្ងាត់ខ្លាំង (Use Strong Passwords) គឺមិនត្រូវចែករំលែកពាក្យសម្ងាត់ជាមួយនរណាម្នាក់ និងតែងតែប្រើពាក្យសម្ងាត់ដែលវែង និងស្មុគស្មាញ។ ប្រើពាក្យសម្ងាត់ដែលពិបាកលួច ត្រូវកំណត់យ៉ាងតិចចាប់ពី ១២តួអក្សរឡើងទៅ ដែលក្នុងនោះមានទាំង អក្សរធំ និងតូច រួមជាមួយលេខ និងសញ្ញា (Symbols) ផងដែរ។ ទី២. កំណត់មុខងារផ្ទៀងផ្ទាត់សុវត្ថិភាពពហុកត្តា (Multi Factor Authentication (MFA) ជាមុខងារសុវត្ថិភាពមួយដែលតម្រូវឱ្យអ្នកប្រើប្រាស់ផ្តល់នូវរបៀបផ្ទៀងផ្ទាត់ពីរ ឬច្រើនផ្សេងគ្នាដូចជា លេខសម្ងាត់ ពាក្យសម្ងាត់ ស្កេនភ្នែក ស្នាមម្រាមដៃ ឬការសម្គាល់មុខ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ មុនពេលដែលទទួលបានសិទ្ឋិចូលប្រើប្រព័ន្ឋ គណនីឬកម្មវិធី ដើម្បីអាចការពារសុវត្ថិភាពគណនីពីការគំរាមកំហែងផ្សេងៗតាមប្រព័ន្ឋអ៊ីនធឺណិត។

ចំពោះ ទី៣. ការអាប់ដេតប្រព័ន្ឋប្រតិបត្តិការ (Keep Software Updated) តាមរយៈការអាប់ដេត (Update) ជាញឹកញាប់នូវប្រព័ន្ធប្រតិបត្តិការ (OS or Android) និងកម្មវិធី(Applications) របស់កុំព្យូទ័រ ទូរសព្ទ និងថេប្លែត(Tablet) ចុងក្រោយបំផុតជានិច្ច អ្នកអាចរុករកគេហទំព័រដោយដឹងថា អ្នកត្រូវបានការពារដោយមុខងារសុវត្ថិភាពដែលទាន់សម័យបំផុត។ ទី៤. ប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ (Beware of Phishing Attempts) ខណៈពេលដែលប្រភេទនៃការបន្លំមួយចំនួនមានលក្ខណៈជាក់ស្តែង ប៉ុន្តែខ្លះទៀតមានលក្ខណៈស្មុគ្រស្មាញពិបាកនឹងស្មានដឹងថាពិត ឬមិនពិត និងហាក់ដូចជាគ្មានគ្រោះថ្នាក់។ កុំចុចលើតំណភ្ជាប់ពីមនុស្ស ដែលអ្នកមិនស្គាល់ ហើយកុំផ្តល់ព័ត៌មាន ឬទិន្នន័យផ្ទាល់ខ្លួនទៅនរណា ម្នាក់ឱ្យសោះ ដែលអាចជាហានិភ័យធ្វើឱ្យគេអាចក្លែងបន្លំអ្នកបាន។

ចំណែកទី៥. ស្វែងយល់អំពីព័ត៌មានបច្ចេកវិទ្យា (Learn about information technology) ដោយសារប្រភេទមេរោគថ្មីត្រូវបានបង្កើតឡើង ហើយវិធីថ្មីៗនៃការបោកប្រាស់មនុស្សកាន់តែសម្បូរបែប ដូចនេះអ្នកគួរតែស្រាវជ្រាវអំពីអត្ថបទព័ត៌មានតាមអ៊ីនធឺណិតរៀងរាល់សប្តាហ៍ ប្រសិនអ្នកមានពេល ដើម្បីយល់ដឹងអំពីវិធីថ្មីៗដែលអាចការពាររូបអ្នកបាន។ ទី៦. ប្រើកម្មវិធីសុវត្ថិភាពដែលអាចទុកចិត្តបាន (Use reliable security software) ដើម្បីការពារខ្លួនអ្នកពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានមួយផ្នែកទៀត អ្នកគួរតែប្រើប្រាស់កម្មវិធីកំចាត់មេរោគដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីទទួលបានការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសុវត្ថិភាព តាមអ៊ីនធឺណិតដូចជាមេរោគកុំព្យូទ័រផ្សេងៗជាច្រើនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី