2024-01-25
គិត បុប្ផា
2024-01-25
គិត បុប្ផា
ភ្នំពេញ៖ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់ប្រទេសកម្ពុជា សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីបារាំង ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានូអែល ម៉ាក្រុង នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
លោកប្រធានាធិបតីបារាំង បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង គឺជាឱកាសមួយដែលអាចឱ្យកម្ពុជាមានលទ្ធភាពបង្កើតគម្រោងថ្មីៗ និងការផ្លាស់ប្តូរយោបល់ជាមួយក្រុមហ៊ុនជាច្រើននៅបារាំង ពិសេសក្នុងវិស័យថាមពល ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងជំនួបនេះ ប្រធានាធិបតីបារាំង បានថ្លែងបន្ថែមអំពីការផ្តល់ជូនមធ្យោបាយ និងជំនាញចាំបាច់នានាដល់កម្ពុជា ក្រោមការជួយជ្រោមជ្រែងពីភ្នាក់ងារអភិវឌ្ឍន៍បារាំង។
ប្រធានាធិបតីបារាំង បានបញ្ជាក់ថា «ក្នុងសប្តាហ៍នេះ បារាំងសន្យាចាយកញ្ចប់ ២០០លានអឺរ៉ូ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាតដល់កម្ពុជា»។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការជួយនិងការជំរុញរបស់រដ្ឋាភិបាលទាំងពីរ នឹងលើកទឹកចិត្តវិស័យឯកជនឱ្យមានទំនាក់ទំនង និងមានការវិនិយោគទៅវិញទៅមកឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា ក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា-បារាំង សម្តេចធិបតី បានជួបជាមួយក្រុមហ៊ុនជាច្រើន ព្រមទាំងបានជួបជាមួយអ្នកវិនិយោគបារាំង ដែលមានការចាប់អារម្មណ៍វិនិយោគនៅកម្ពុជាផងដែរ។ សម្តេចធិបតី ក៏បានជួបវិនិយោគិនបារាំង ដែលបានធ្វើសកម្មភាពវិនិយោគនៅកម្ពុជារួចមកហើយ ដូចជា ក្រុមហ៊ុន Vinci, TotalEnergies និងក្រុមហ៊ុនជាច្រើនផ្សេងៗទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី