2025-06-29
គន ម៉េងហុង
2025-06-29
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យមន្រ្តីកសិកម្មឃុំបង្កើនការយកចិត្តទុកដាក់ និងធ្វើការជាមួយកសិករ អ្នកផលិតពូជ ដើម្បីធានាបាននូវពូជស្រូវដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ដល់កសិករដទៃទៀតនៅក្នុងឃុំ ប្រមាណជាង២០០គ្រួសារ នារដូវកាលខាងមុខ។
ក្នុងឱកាសចុះជួបជាមួយមន្រ្តីកសិកម្មឃុំ ស្រុកក្រគរចំនួន១១រូប និងប្រជាកសិករនៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏បានពិភាក្សាពីការផលិតគ្រាប់ពូជស្រូវផ្ការំដួល កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់កសិករទាំង១១គ្រួសារ នឹងនាំឱ្យកសិករកាន់តែច្រើនថែមទៀត អាចចូលរួមក្នុងការផលិតគ្រាប់ពូជ និងប្រើគ្រាប់ពូជសុទ្ធសម្រាប់ផលិតស្រូវប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ក៏បានលើកឡើងថា គោលដៅរបស់ក្រសួងកសិកម្ម គឺជួយឱ្យកសិករគ្រប់រូបទទួលបានគ្រាប់ពូជសុទ្ធល្អប្រើប្រាស់សម្រាប់ផលិតស្រូវឱ្យមានគុណភាព ដើម្បីបង្កើនប្រាក់ចំណូលពីផលិតកម្មដំណាំស្រូវផ្សារភ្ជាប់ទីផ្សារ។ ជាមួយគ្នានេះ មន្រ្តីកសិកម្មឃុំ និងកសិករត្រូវបង្កើនការសហការធ្វើស្រែបង្ហាញឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលវាយតម្លៃលើបង្គុំបច្ចេកទេស នាំមកនូវផលចំណេញខ្ពស់ទាំងសេដ្ឋកិច្ច និងបរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី