2025-06-25
គិត បុប្ផា
2025-06-25
គិត បុប្ផា
ភ្នំពេញ៖ អគ្គលេខាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល រៀបចំកម្មវិធីបណ្តុះបណ្តាល «ការអភិវឌ្ឍធុរកិច្ច៖ ការចាប់យកឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា» ២០២៥ ក្នុងគោលបំណងបង្កើនចំណេះដឹង សមត្ថភាព និងជំនាញឌីជីថលដល់ម្ចាស់អាជីវកម្ម។
វគ្គបណ្តុះបណ្តាល ដែលធ្វើឡើងក្រោមកិច្ចសហការ រវាងសមាគមសម្ព័ន្ធសមាគមសគ្រាសធុនតូច និង មធ្យមកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហគ្រិនស្រ្តីកម្ពុជានេះ រៀបចំឡើង ២វគ្គ ក្នុងឆ្នាំ២០២៥ ដោយរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ធុរជន សហគ្រិន ម្ចាស់ ឬអ្នកគ្រប់គ្រង់អាជីវកម្មនៅក្នុងកម្ពុជាសរុបប្រមាណ ១០០រូប ចូលរួម ដោយឥតគិតថ្លៃ។
ក្នុងវគ្គបណ្តុះបណ្តាល នឹងមានការសិក្សាមេរៀនទាំង៦ (Module 1 ដល់ Module 6) តាមរយៈប្រព័ន្ធអនឡាញ ZOOM រៀងរាល់ថ្ងៃពុធ, ការជួបផ្ទាល់ក្នុងថ្នាក់រៀន រៀងរាល់ថ្ងៃសុក្រ នៅអគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។ ចំពោះវគ្គទី១. ចាប់ផ្តើមពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ (៥០រូប) និងវគ្គទី២. ចាប់ផ្តើមពីថ្ងៃទី៣ ខែសីហា ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ (៥០រូប), វគ្គតម្រង់ទិស នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ និងកម្មវិធីប្រគល់វិញ្ញាបនបត្រ ប្រព្រឹត្តទៅនៅ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
សហគ្រិន ដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលនេះ អាចចុះឈ្មោះតាមតំណភ្ជាប់ http://bit.ly/4kT8Eh5 ត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ល្ងាច។ នេះបើតាមការចុះផ្សាយរបស់ គណកម្មការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល៕
នាំមកជូនដោយ