2025-06-17
ទូច សូរិយា
2025-06-17
ទូច សូរិយា
ភ្នំពេញ៖ ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ជាព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ ដែលប្រព្រឹត្តទៅចំនួន២យប់២ថ្ងៃ នៅថ្ងៃទី១៤-១៥ មិថុនា ឆ្នាំ២០២៥ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២ ម៉ឺននាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍អបអរសមុទ្រទឹកសាបកម្ពុជា និងដឹងគុណបឹងទន្លេសាប លើកទី៣ ដែលសាមគ្គីភាពរវាងប្រជាសហគមន៍ទាំង១៧ នេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង សំដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ទេសចរណ៍។
ព្រឹត្តិការណ៍ ដែលប្រព្រឹត្តនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបនេះ គឺដើម្បីផ្សារភ្ជាប់នឹងបរិស្ថាន មានសកម្មភាព និងកម្មវិធីជាច្រើនដូចជា៖ ក្បួនដង្ហែព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន (តាមរថយន្ត និងថ្មើរជើង), ការប្រកួតកីឡាទេសចរណ៍មិត្តភាព រវាងក្រុមសហគមន៍ និងរដ្ឋបាលស្រុកប្រាសាទបាគង, ការជិះកង់ទេសចរណ៍បរិស្ថាន, កម្មវិធីទេសចរណ៍បែបផ្សងព្រេង តាមឆ្នេរនៃបឹងទន្លេសាប, ការតាំងពិព័រណ៌ផលិតផលសហគមន៍ទេសចរណ៍ធម្មជាតិ, ការសម្អាតបរិស្ថាន, ដាំកូនឈើ, ការបោះជំរុំតង់ទេសចរណ៍បរិស្ថាន, ការបង្ហាញភាពយន្តឯកសារនិងឧទ្ទិសដឹងគុណដល់បឹងទន្លេសាប, ការវាយតម្លៃគ្រួសារស្អាត គ្រួសារបៃតង, ការបណ្តែតប្រទីប, ការបង្ហោះគោម និងសម្តែងទស្សនីយភាពសិល្បៈផ្សេងៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី