2025-06-11
គិត បុប្ផា
2025-06-11
គិត បុប្ផា
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ត្រៀមដាក់បង្ហាញឧបករណ៍ទំនើប ដែលផលិតដោយស្នាដៃសិស្ស-និស្សិតជាកូនខ្មែរ យ៉ាងហោចចំនួន ៥ប្រភេទ នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥។
ឧបករណ៍ទំនើបទាំងនោះ រួមមានម៉ាស៊ីនផលិតទឹកកក រថយន្តអគ្គិសនីសម្រាប់បូមសំរាម ប្រព័ន្ធស្មាតស៊ីធី ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងឧបករណ៍សម្ភារសម្រាប់ការបណ្តុះបណ្តាលលើជំនាញឯកទេសកម្ម ជាដើម។ និសិ្សត ម៉ោល ចាន់វិភាវីន ដែលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេសជំនាញបរិក្ខារត្រជាក់ ឆ្នាំទី១ នៃវិទ្យាស្ថាន ITI លើកឡើងដូច្នេះថា៖ «ខ្ញុំ ពិតជាចង់ឱ្យដល់ថ្ងៃបង្ហាញស្នាដៃរបស់គាត់ឆាប់ៗមកដល់ ដើម្បីបង្ហាញដល់មហាជន ជាពិសេសសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដើម្បីឱ្យពួកគាត់ បានស្វែងយល់បន្ថែមពីជំនាញបរិក្ខារត្រជាក់នេះ»។
និស្សិត ភាវីន បានបន្តថា សម្រាប់ពលរដ្ឋ ដែលស្រលាញ់ជំនាញបច្ចេកទេស គួរតែចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ព្រោះមានស្នាដៃរបស់និស្សិតពីសាលាផ្សេងៗជាច្រើនទៀត ដែលនឹងយកមកដាក់តាំងបង្ហាញឱ្យទស្សនា ព្រមទាំងបានជួបសំណេះសំណាលផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូជំនាញទៀតផង។ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ នឹងធ្វើឡើងក្រោមប្រធានបទ៖ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី