2025-06-08
ឃី ភារៈ
2025-06-08
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន China Energy International Group ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ផ្តោតការវិនិយោគលើវិស័យថាមពលទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានបទពិសោធជាងពីរទស្សវត្សរ៍នៅកម្ពុជា បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Zhang Deliang អគ្គនាយករងក្រុមហ៊ុន China Energy ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងជំនួបពិភាក្សាឱកាសពង្រីកការវិនិយោគរបស់ក្រុមហ៊ុន China Energy ក្នុងវិស័យទឹកស្អាតនៅកម្ពុជា ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា កម្ពុជា មានប្រតិបត្តិករទឹកស្អាតច្រើនដែលមានសមត្ថភាពបច្ចេកទេស និងធនធានផ្សេងៗគ្នា ដែលខុសប្លែកពីស្ថានភាពនៅប្រទេសផ្សេងទៀត ប៉ុន្តែវាក៏ជាឱកាសសម្រាប់ការវិនិយោគខ្នាតធំ។ ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានបង្ហាញការស្វាគមន៍ដៃគូវិនិយោគនានា រួមទាំង Energy China ដែលអាចនាំមកទាំងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុរយៈពេលវែង ខណៈដែលតម្រូវការទឹកស្អាត នឹងបន្តកើនឡើងជាមួយកំណើននៃការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។
លោក Zhang Deliang បានគូរបញ្ជាក់ថា ក្រុមហ៊ុន China Energy មានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាង ៧០ទីតាំងនៅក្នុងប្រទេសចិន ជាមួយសមត្ថភាពផលិតជាង ៤,៥លានម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងគម្រោងអន្តរជាតិសំខាន់ៗនានា ដូចជា នៅប្រទេសប្រេស៊ីល និងអារ៉ាប់រួម។ ដូចនេះ លោក Zhang Deliang បានជឿជាក់ថា សម្រាប់ជំនាញបច្ចេកទេស និងធនធានរបស់ក្រុមហ៊ុនមាន អាចគាំទ្រគោលដៅអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន រៀបចំស្នើជាជម្រើសវិនិយោគផ្សេងៗ ដែលមានភាពបត់បែន ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផង និងនិរន្តរភាពផង ពិសេសទាក់ទងនឹងប្រភពទឹក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី