SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារពិភពលោក ប្តេជ្ញាគាំទ្រវិស័យបរិស្ថានជាមួយកម្ពុជា ដើម្បីលើកកម្ពស់សុខមាលភាព ជីវភាពរបស់ប្រជាសហគមន៍


ធនាគារពិភពលោក ប្តេជ្ញាគាំទ្រវិស័យបរិស្ថានជាមួយកម្ពុជា ដើម្បីលើកកម្ពស់សុខមាលភាព ជីវភាពរបស់ប្រជាសហគមន៍
A+ A-

ភ្នំពេញ៖ ធនាគារពិភពលោក ប្តេជ្ញារួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា លើកកម្ពស់សុខមាលភាព ជីវភាពរបស់ប្រជាសហគមន៍ឱ្យមានភាពល្អប្រសើរ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG និងអនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាអំពីការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិជាមួយលោកស្រី Tania Meyer នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអរគុណចំពោះធនាគារពិភពលោក ដែលបានគាំទ្រគម្រោង CSLEP ដោយផ្តោតលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីផ្លាស់ប្តូរកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិឈានមុខគេ តាមរយៈការអភិវឌ្ឍផ្លូវដើរលេង ផ្លូវជិះកង់ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងកន្លែងស្នាក់នៅបែបអេកូឡូស៊ី ជាក់ស្តែងគឺភ្នំខ្នងផ្សារ។

ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដែលសម្រចបាននេះ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន បានស្នើដល់ភាគីពាក់ព័ន្ធគិតគូរទៅដល់ការពង្រឹងគុណភាពលើហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវកន្លែងទុកដាក់សំរាម សំណល់រឹង ដែលមិនបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពមនុស្ស និងបរិស្ថាន រួមជាមួយភាពយូរអង្វែងនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាគោលដៅស្នូលរបស់ដៃគូអភិវឌ្ឍន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី