2025-06-03
គិត បុប្ផា
2025-06-03
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ នឹងរៀបចំសិក្ខាសាលា ស្តីពីការកសាងម៉ាកយីហោ និងការធ្វើនវានុវត្តន៍ លើកកម្ពស់ដល់ធុរកិច្ច ដែលទើបបង្កើតថ្មី ដើម្បីកសាងម៉ាកយីហោដ៏រឹងមាំមួយ ដែលឆ្លុះបញ្ចាំងពីតម្លៃស្នូល បេសកកម្ម និងចក្ខុវិស័យ។
តាមរយៈការចូលរួមសិក្ខាសាលានេះ ម្ចាស់អាជីវកម្ម នឹងទទួលបានអត្ថប្រយោជន៍ ដូចជាយល់ដឹងកាន់តែច្បាស់ពីការធ្វើអត្តសញ្ញាណអាជីវកម្មមួយដែលខុសប្លែក និងឆ្លុះបញ្ចាំងពីតម្លៃស្នូលនៃអាជីវកម្ម, ទទួលបានឱកាសពង្រីកដៃគូអាជីវកម្ម និងពង្រឹងភាពប្រកួតប្រជែង តាមរយៈការយល់ដឹងបន្ថែមអំពីកម្មវិធីប្រកួតប្រជែងផ្សេងៗ។
សិក្ខាសាលាខាងលើនេះ គឺជាផ្នែកមួយ នៃកម្មវិធីឈ្មោះថា «កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី (Startup Award 2025)» ដែលទទួលបានការគាំទ្រពីសហគ្រិនខ្មែរ (KE) និងធ្វើឡើងនៅខេត្តក្រចេះ កំពង់ចាម កំពង់ធំ និងពោធិ៍សាត់។ ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះខាងលើនេះ អាចចុះឈ្មោះតាមតំណភ្ជាប់ https://forms.gle/BnnYtzUiZq452mco7 និងអាចសាកសួរព័ត៌មានបន្ថែមតាមលេខទំនាក់ទំនង ០៩៨ ៦៣៥ ៣៦៣។
«កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចថ្មី ២០២៥» គឺជាកម្មវិធី ដែលត្រូវបានផ្តួចផ្តើមឡើងដោយ សហគ្រិនខ្មែរ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង ជាពិសេសផ្ដល់ការគាំទ្រដល់ធុរកិច្ចថ្មីទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី