SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ចុះMOU ជាមួយក្រសួងសេដ្ឋកិច្ចជប៉ុន ដើម្បីរួមគ្នាបន្តពូនជ្រុំវិនិយោគពីជប៉ុនឱ្យកាន់តែមានវិបុលភាពនៅកម្ពុជា


CDC ចុះMOU ជាមួយក្រសួងសេដ្ឋកិច្ចជប៉ុន ដើម្បីរួមគ្នាបន្តពូនជ្រុំវិនិយោគពីជប៉ុនឱ្យកាន់តែមានវិបុលភាពនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-31

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-31

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចុះហត្ថលេខាលើអនុស្សរណៈ (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជំរុញ និងផ្តល់កិច្ចសសម្របម្រួលវិនិយោគ ដោយឈរលើមូលដ្ឋានរួមគ្នាបន្តពូនជ្រំវិនិយោគពីប្រទេសជប៉ុនឱ្យកាន់តែមានវិបុលភាពនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

ការចុះ MOU ដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ CDC និងឯកឧត្តម Kato Akiyoshi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននេះ នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច សំដៅតភ្ជាប់និងច្បាមយកកាលានុវត្តន៍ភាពនៃការពង្រីកវិសាលភាពឱ្យកាន់តែធំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ភាគីទាំងពីរ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការនាំយកមកនូវ សហបង្កើតសេដ្ឋកិច្ចមួយ(Economic Co-creation) តាមរយ:ការបង្កើនប្រកបដោយចីរភាពនៃចំនួនធុរកិច្ច និងវិនិយោគជប៉ុនមកកាន់កម្ពុជា ហើយភាគីទាំងពីរក៏បានឯកភាពក្នុងការអនុវត្តរួមគ្នាសំដៅលើកកម្ពស់បរិយាកាសវិនិយោគឱ្យកាន់តែមានភាពប្រសើរឡើង។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈរួមក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បីឱ្យមជ្ឈដ្ឋានខាងក្រៅបានមើលឃើញពីកម្ពុជាពិត (Real Cambodia) ជាមួយនិងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន សំដៅលើកកម្ពស់ផលិតភាពការងារតាមរយៈការអភិវឌ្ឍជំនាញ, ការកាត់បន្ថយការប្រើប្រាស់ថាមពល, ការកាត់បន្ថយសោហ៊ុយលើការងារភស្តុភារកម្ម និងការពង្រឹងយន្តការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសការផ្តល់សេវាថែទាំគាំទ្រវិនិយោគិនដែលកំពុងវិនិយោគស្រាប់ដើម្បីឱ្យពួកគេមានភាពកក់ក្តៅក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី