SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងដែនដី ប្រាប់ពីរបៀបស្នើចុះបញ្ជីប្រកបអាជីវកម្ម«សិក្សាគម្រោងប្លង់»ប្រភេទតូច


ក្រសួងដែនដី ប្រាប់ពីរបៀបស្នើចុះបញ្ជីប្រកបអាជីវកម្ម«សិក្សាគម្រោងប្លង់»ប្រភេទតូច
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីរបៀបឯកសារសុំចុះបញ្ជីលើកដំបូងសម្រាប់សហគ្រាស ឬក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ ប្រភេទ៣«តូច» ដល់អ្នកចង់ប្រកបអាជីវកម្មធុនតូច ដែលតម្រូវឱ្យបំពេញឯកសារចំនួន១២ចំណុច។ នេះតាមការចុះផ្សាយរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៣ មករានេះ។

ក្រសួងដែនដី បានឱ្យដឹងថា អ្នកប្រកបអាជីវកម្មធុនតូច ដែលសុំចុះបញ្ជីសម្រាប់សហគ្រាស ឬក្រុមហ៊ុនប្រភេទអាជីវកម្ម តម្រូវឱ្យមានពាក្យសុំចុះបញ្ជីប្រកបអាជីវកម្ម, ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬតំណាងស្របច្បាប់របស់ប្រធានសហគ្រាស ឬក្រុមហ៊ុនដែលមានបិទរូបថត៤x៦។

ការស្នើសុំចុះបញ្ជីអាជីវកម្មនេះ ក៏ត្រូវឱ្យអត្តសញ្ញាណប័ណ្ណរបស់ប្រធាន ឬតំណាងស្របច្បាប់របស់ប្រធានសហគ្រាស ឬក្រុមហ៊ុន, លិខិតធានាអះអាងរបស់សហគ្រាស ឬក្រុមហ៊ុន, ជីវប្រវត្តិសង្ខេបរបស់នាយកបច្ចេកទេស មានបិទរូបថត៤x៦ និងអត្តសញ្ញាណប័ណ្ណ, កិច្ចសន្យាការងាររវាងសហគ្រាស ឬក្រុមហ៊ុន និងនាយកបច្ចេកទេស, បញ្ជីរាយឈ្មោះបុគ្គលិក និងអ្នកបច្ចេកទេសរបស់សហគ្រាស ឬក្រុមហ៊ុន, សញ្ញាបត្ររបស់អ្នកបច្ចេកទេសផងដែរ។

លើសពីនេះទៅទៀតក៏ត្រូវមានបញ្ជីសម្ភារបរិក្ខារ ការិយាល័យសិក្សាគម្រោងប្លង់របស់សហគ្រាស ឬក្រុមហ៊ុន, វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មរបស់សហគ្រាស ឬក្រុមហ៊ុន, ឯកសារបញ្ជាក់ដើមទុនពីធនាគារស្របច្បាប់ ដែលមានដើមទុនយ៉ាងតិចចំនួន ២០លានរៀលក្នុងសុពលភាព០៣ខែ និងលក្ខន្តិកៈរបស់សហគ្រាស ឬក្រុមហ៊ុន។

គួរបញ្ជាក់ថា សហគ្រាស ឬអាជីវកម្មធុនតូច គឺជាសហគ្រាសអាជីវកម្មគ្រប់ប្រភេទ ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់ ៧០០លានរៀល ឬសហគ្រាសដទៃទៀត ដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬសហគ្រាសមានចំនួននិយោជិតចាប់ពី ១០នាក់ ដល់៥០នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី