2024-01-06
ទូច សូរិយា
2024-01-06
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន ៦៥៦ ៣២៣តោន មានការកើនឡើង ៣ភាគរយ ស្មើនឹងទឹកប្រាក់ ៤៦៦លានដុល្លារ កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
ក្នុងការនាំចេញអង្ករជាង ៦៥៦ពាន់តោននេះ មានប្រភេទអង្ករ៖ អង្ករក្រអូបគ្រប់ប្រភេទ មាន ៨២.២៩ភាគរយ, អង្ករសគ្រាប់វែងមានចំនួន ១២.៩៤ភាគរយ, អង្ករចំហ៊ុយចំនួន ២.៩២ភាគរយ, អង្ករសរីរាង្គមានទំហំ ១.៦២ភាគរយ, អង្ករដំណើបមាន ០.២ភាគរយ និងអង្ករសគ្រាប់ខ្លីមានចំនួន ០.០៣ភាគរយ។
តាមរយៈសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំចេញអង្ករ ទៅប្រទេសចំនួន២៦ ក្នុងទ្វីបអឺរ៉ុបចំនួន ២៦៤ ៦៨៣តោន មានទំហំ ១៩១លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត សម្រេចបាន ២១២ ៧៥៦តោន ស្មើនឹងទឹកប្រាក់ ១៣៨លានដុល្លារ។ ខណៈដែលប្រទេសចំនួន៧ ជាសមាជិកអាស៊ាន កម្ពុជានាំចេញអង្ករបាន ៩៣ ៣៧៦ តោន ទំហំទឹកប្រាក់ ៦២ លានដុល្លារ និងប្រទេស២៦ ផ្សេងទៀតនៅអាហ្វ្រិក មជ្ឈិមបូព៌ាសម្រេចបាន ៨៥ ៥០៨តោន មានចំនួន ៧៦លានដុល្លារ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៤ ៣៨៧ ៣៦៣តោនកើនឡើង២៦.៥០ភាគរយ ស្មើនឹង ១.៣២ពាន់លានដុល្លារ កើនឡើងបាន ៥៦.៦៩ភាគរយ បើធៀបនឹងឆ្នាំ២០២២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី